ព័ត៌មានជាតិ

កូវីដ ៖ ឆ្លងថ្មី៦៥នាក់ ជា៦៨នាក់ និងស្លាប់៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៥នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន៦៨នាក់ និងស្លាប់ចំនួន៥នាក់ ដោយ៤នាក់ មិនបានចាក់វ៉ាក់សាំង។

ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៥៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៧នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១១៩ ២៩២នាក់ អ្នកជាសះស្បើយចំនួន ១១៥ ៦៥៩នាក់ និងអ្នកស្លាប់ចំនួន ២ ៨៤៥នាក់ ៕

To Top