ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយ ឲ្យទូលំទូលាយ នូវកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍ ក្រៅកិច្ចប្រជុំកំពូល

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានទូលំលាយ អំពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13th) និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side events) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ តាមទម្រង់អនឡាញ ។

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏បានឲ្យដឹងទៀតថា ទន្ទឹមនឹងការៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ក៏នឹងមានព្រឹត្តិការណ៍កកិច្ចប្រជុំកំពូលផ្សេងៗទៀត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បានបញ្ជាក់ថា «ដើម្បីផ្សព្វផ្សាយ អំពីការរីកចម្រើនលើគ្រប់វិស័យ នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន និងពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគីរវាងកម្ពុជា និងបណ្តាប្រទេស អាស៊ី-អឺរ៉ុប ក្រសួងព័ត៌មាន ស្នើសុំ លោក- លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលខាងលើ ឲ្យបានទូលំទូលាយ»៕

To Top
×