ព័ត៌មានជាតិ

លោកស្រី Peng Liyuan ផ្តល់បទសម្ភាសន៍ពិសេសជាមួយទស្សនាវដ្តី« courier »នៃអង្គការយូណេស្គូ

ភ្នំពេញ៖ ពេលថ្មីៗនេះ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីង និងជាបេសកជនពិសេសទទួលបន្ទុកការជំរុញការអប់រំរបស់កុមារីនិងនារីនៃអង្គការយូណេស្គូ បានផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរជាមួយទស្សនាវដ្តី« courier »នៃអង្គការយូណេស្គូ។


លោកស្រី Peng Liyuan បានលើកឡើងថា ការលុបបំបាត់ភាពក្រីក្រ និងសម្រេចសមភាពយេនឌ័រ គឺជាឧត្តមគតិរួមរបស់មនុស្សជាតិទាំងអស់ ថែមទាំងជាការរំពឹងទុករួមរបស់នារីៗ លើទូទាំងពិភពលោកផងដែរ ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេចគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ក្នុងនោះការកាត់បន្ថយភាពក្រីក្រផ្នែក ការអប់រំជាវិធានការដ៏សំខាន់ក្រៃលែង ។

ផ្ទាំងពាណិជ្ជកម្ម

យើងគួរតែមានការប្តេជ្ញាចិត្តកាន់តែរឹងមាំដើម្បីជំរុញការអប់រំរបស់កុមារី និងនាទី ខិតខំធ្វើឱ្យនារីកាន់តែច្រើន ទទួលបានការអប់រំល្អ សំដៅរួមចំណែកក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយ ចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ។

បច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ នៅតែរីករាលដាលនៅលើទូទាំងពិភពលោកដដែល ការមិនអនុញ្ញាតកុមារីណាម្នាក់ឱ្ យបាត់បង់ឱកាសទទួលការអប់រំគឺជាបំណង ប្រាថ្នារួមរបស់យើង យើងគួរតែសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ បង្កើនការទម្លាក់ប្រាក់ទុន ស្វែងរកនិងធ្វើការច្នៃប្រឌិតថ្មី ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ៕

To Top