ព័ត៌មានជាតិ

តើថៅកែរបស់អ្នក បានចុះឈ្មោះអ្នក ចូលជាសមាជិក ប.ស.ស. ហើយឬនៅ?

នៅពេលលោកអ្នក ក្លាយជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៏ ជាច្រើនដូចជា៖

» ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ

ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញ បានយ៉ាងឆាប់រហ័ស ។

» ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល ។

» ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាលនិងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ។

(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) !!

ដើម្បីទទួលបានព័ត៌មានរហ័ស និងសួរសំណួរផ្សេងៗពាក់ព័ន្ធទៅនឹងសេវា ប.ស.ស. សូមចុចលើពាក្យ Join ខាងក្រោមៈ 

Group | ? Join 

Channel | ? Join

To Top