ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យទទួលភ្ញៀវ ដល់១ពាន់នាក់ ក្នុងពិធីមង្គលការ ប៉ុន្តែត្រូវរក្សាគម្លាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ ដោយទទួលភ្ញៀវបានចាប់ពី៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាត ទៅតាមតុដែលត្រូវបានរៀបចំ តាមទីតាំង ។

តាមរយៈសារជាសំឡេងជាង១០នាទី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទីកនែ្លងធ្វើពិធីទៀតសោត គ្នាតិចឬច្រើន អាស្រ័យលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការសុខាភិបាល ។

To Top