ព័ត៌មានជាតិ

រថយន្តក្រឡុកបេតុង បុករថយន្តដឹកកម្មករ របួសធ្ងន់ស្រាល ២០នាក់

ស្វាយរៀង ៖ យ៉ាងហោចណាស់ កម្មករកម្មការិនីប្រុសស្រី២០នាក់ រងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្រឡុកបេតុង ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុង ប្រយ័ត្ន បុករថយន្តម៉ាកសាំងយ៉ុង ដឹកកម្មករពេញ ទំហឹងបង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ កាលពីម៉ោង៦និង២០នាទី ព្រលប់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ០១ ចន្លោះគឺឡូម៉ែតលេខ១៥៣និង១៥៤ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ក្នុងចំណោមកម្មកររងរបួស២០ នាក់នេះ មានកម្មករម្នាក់រងរបួសធ្ងន់មានឈ្មោះឃួន នាម ភេទប្រុសអាយុ ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិល្បែ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកអ្នកបើករថយន្តប្រភេទប្រឡុកបេតុង បង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណ: ឃើញសភាពការណ៍ មិនស្រួលបានរត់គេចខ្លួន បន្សល់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទប្រឡុក បេតុងពាក់ព៌ណ ស ស្លាកលេខ ស្វាយរៀង៥A.០០៣៥ និងកន្លែង ។ រីឯអ្នកបើករថយន្ត សាំងយ៉ុងពណ៌ស ពាក់ស្លាកលេខព្រះសីហនុ២A.២៣៧០ ដឹកកម្មករ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេច ខ្លួនភ្លាមៗផងដែរ។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដោយសារតែ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទក្រឡុកបេតុងបើកបរល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើមមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងបែបនេះ ។ រីឯវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចវាស់វែង និងអូសយកទៅរក្សាទុកជាបណ្តោះអាសន្ត នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបញ្ជួនទៅការិយាល័យជំនាញ ខេត្តចាត់ការបន្តតាមច្បាប់ ៕

To Top