ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្រកាសលើកលែក ការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ ចូលកម្ពុជា ដែលបានចាក់ វ៉ាក់សាំងគ្រប់ដូស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា លើកលែកការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ ចូលប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ។

តាមរយៈសារជាសំឡេងនៅថ្ងៃទី១៤ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលបានចាក់វ៉ាក់សាំង គ្រប់ដូស ហើយចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ ដែលបានធ្វើដំណើរ តាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយតេស្ដរហ័ស »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកម្ពុជា យើងបានចាក់វ៉ាក់សាំងពេញលេញ អាត្រាគ្របដណ្តប់រហូតជិត ៨៨% នៃចំនួន ប្រជាជន ជាង ១៦លាននាក់ ដូចច្នេះមិនមានតម្រូវការ ឲ្យធ្វើចត្តាឡីស័ក ទៀតទេ លើកលែងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង គឺ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃដដែល ៕

To Top