ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ប៉ុន្ដែអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស»៕
 
													
																							
 
																								
												
												
												
 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									