ព័ត៌មានជាតិ

ព្រះមហាក្សត្រ ស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង«រមណីយដ្ឋាន បុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក

ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូ​ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្​ឌវប្បធម៌ពិភពលោក ។

ការស្នើរបស់ព្រះមហាក្សត្រ​ ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ក្នុងព្រះរាជសវនការ ជាមួយលោកស្រី AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ព្រះអង្គសព្វព្រះរាជហឫទ័យ ជម្រាបពីគោលបំណងរបស់កម្ពុជា ដែលកំពុងរៀបចំឯកសារ ស្នើសុំដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ វប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ។ នេះបើតាមហ្វេសប៊ុក Royal du Cambodge៕

To Top