ភ្នំពេញ ៖ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្មវិធីពានរង្វាន់ អចលនទ្រព្យ ប្រចាំកម្ពុជារបស់ PropertyGuru បានរៀបចំឆាកព្រឹត្តិការណ៍ ប្រចាំឆ្នាំលើកទីប្រាំមួយ និងពិធីប្រគល់ពានរង្វាន់ ចាក់ផ្សាយតាមប្រព័ន្ធអនឡាញលើកដំបូង បង្អស់របស់ខ្លួន ដោយមានផ្តល់ពានរង្វាន់កិត្តិយស ដល់បណ្តាក្រុមហ៊ុនឆ្មើមៗ ឈានមុខគេបំផុតនៅក្នុងវិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ និង គម្រោង ដែលល្អបំផុត ហើយរឹងមាំបំផុតរបស់ប្រទេស បានប្រកួតប្រជែងយកពានរង្វាន់១៩ ប្រភេទផ្សេងៗគ្នា នៅក្នុងកម្មវិធីពាន រង្វាន់ អចលនទ្រព្យ ប្រចាំកម្ពុជា លើកទី៦ របស់ PropertyGuru ដែលធ្វើការចាក់ផ្សាយ នៅលើគេហទំព័រ AsiaPropertyAwards.com ក៏ដូចជានៅលើ វេទិកា ឌីជីថលផ្សេងៗជាច្រើនទៀត ដោយមានការចាក់ផ្សាយ នូវមាតិកាសំខាន់ៗ នៅលើបណ្តាញ History Channel ។ ពានរង្វាន់ប្រចាំឆ្នាំ២០២១នេះ ក៏ឃើញមានផងដែរ នូវការប្រគល់ ពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ជូនដល់ម្ចាស់លាភី ជាស្ត្រីដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ប្រភេទនេះ។
ក្រុមហ៊ុន Urbanland បានក្លាយជាអ្នកឈ្នះជ័យលាភី ធំបំផុតប្រចាំឆ្នាំ ដោយដណ្តើមបានពានរង្វាន់ចំនួន៧ ដែលរួមមានក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ បានល្អដាច់គេផងដែរ ។ អ្នកអភិវឌ្ឍន៍គម្រោង Chankiri Palm Creek ក៏បានឈ្នះ ពានរង្វាន់ កិត្តិយសកំពូលថ្នាក់ជាតិ សម្រាប់ប្រភេទ នៃការអភិវឌ្ឍលំនៅដ្ឋាន បានល្អដាច់គេ នៅកម្ពុជា – Best Housing Development (Cambodia) ក៏ដូច ជាពានរង្វាន់សម្រាប់ ប្រភេទ នៃ ការអភិវឌ្ឍលំនៅដ្ឋានបានល្អដាច់គេ នៅរាជធានីភ្នំពេញ – Best Housing Development (Phnom Penh ) ពានរង្វាន់ស្ថាបត្យកម្មរចនាម៉ូត ផ្ទះបានស្អាតដាច់គេ- Best Housing Architectural Design និងពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពស្អាតដាច់គេ – Best Housing Landscape Architectural Design ។
Sophea Suites Co., Ltd ត្រូវបានទទួលស្គាល់ថា ជាអ្នកអភិវឌ្ឍន៍ការរស់ នៅបានល្អ ដាច់គេ- Best Lifestyle Developer ដែលឈ្នះពានរង្វាន់ ផ្នែកអភិវឌ្ឍន៍អាគារ អាផាតមិន សម្រាប់ ជួលល្អដាច់គេ – Best Serviced Apartment Development និងពានរង្វាន់ផ្នែករចនាផ្ទៃ ខាងក្នុង អាគារអាផាតមិនសម្រាប់ជួលបានល្អដាច់គេ – Best Serviced Apartment Interior Design សម្រាប់គម្រោង របស់ខ្លួនផ្ទាល់។ ជាមួយគ្នានេះ ក្រុមហ៊ុន Mekong Land Development Co., Ltd បានទទួលនូវពានរង្វាន់អ្នកអភិវឌ្ឍន៍ របកគំហើញបានល្អដាច់គេ- Best Breakthrough Developer និងឈ្នះពានរង្វាន់ការរចនាផ្ទៃខាងក្នុងលំនៅដ្ឋានបានល្អដាច់គេ – Best Residential Interior Design សម្រាប់ការអភិវឌ្ឍគម្រោង Mekong City របស់ខ្លួន។
គម្រោង Vue Aston របស់ក្រុមហ៊ុន The Peninsula Capital Co., Ltd បានឈ្នះពានរង្វាន់ការអភិវឌ្ឍអាគារខុនដូបានល្អដាច់គេ (នៅកម្ពុជា) – Best Condo Development (Cambodia) ក៏ដូចជាពានរង្វាន់អភិវឌ្ឍន៍អាគារខុនដូល្អបំផុត (នៅភ្នំពេញ) – Best Condo Development (Phnom Penh) និងពានរង្វាន់ស្ថាបត្យកម្មរចនាអាគារខុនដូល្អដាច់គេ – Best Condo Architectural Design Awards។
លោកស្រី Catherine Chan នាយិកាក្រុមហ៊ុន Goldfame Group បានទទួលយកពានរង្វាន់ Real Estate Personality of the Year នៅកម្ពុជា ដែលបានធ្វើឱ្យគាត់ក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងការទទួលបានពានរង្វាន់ប្រភេទនេះ។ គាត់ជាស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន Urban Village & Factory Phnom Penh ដែលជាម្ចាស់ជ័យលាភី បានថ្លែងអំណរគុណចំពោះសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group រួមទាំងក្រុមនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report Magazine ដែលបានជ្រើសរើសគាត់ជាម្ចាស់ជ័យលាភីលើពានរង្វាន់នៅឆ្នាំនេះ។
លោកស្រី Chan បានមានប្រសាសន៍ថា “ពានរង្វាន់នេះពិតជាមានន័យខ្លាំងណាស់ចំពោះរូបខ្ញុំផ្ទាល់ ក៏ដូចជាប្រទេស កម្ពុជាទាំងមូលផងដែរ។ តាមរយៈការទទួលស្គាល់នេះ យើងសូមប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជាក៏អាចមានគម្រោងលំដាប់ពិភពលោកដូចគេឯងដែរ ជាក់ស្តែងគឺគម្រោង Urban Village និង Factory Phnom Penh ។
គម្រោងផ្សេងទៀតដែលទទួលបានជ័យលាភីនៅឆ្នាំនេះគឺ គម្រោង City View Residence របស់ក្រុមហ៊ុន Hua Jun Property Development Co., Ltd គម្រោង Prince Happiness Plaza របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co., Ltd.; និងគម្រោង The Waterfront Community Mall របស់ក្រុមហ៊ុន Blissful Capital Co., Ltd.។
លោក Hari Krishnan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PropertyGuru បានមានប្រសាសន៍ថា “ខ្ញុំសូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភី ហើយនិងបណ្តាក្រុមហ៊ុនដែលទទួលបានការកោតសរសើរនានានៅកម្ពុជា ដែលបានយកឈ្នះការ
ប្រកួតប្រជែងក្នុងឆ្នាំនេះ ហើយបន្តបង្កើតនូវអ្វី ដែលថ្មីបន្ទាប់សម្រាប់ប្រទេសទាំងមូល ។ ជាមួយនឹងអាគារលំនៅដ្ឋាន ខុនដូ អាផាតមិនសម្រាប់ជួល អាជីវកម្មលក់រាយ និង ការអភិវឌ្ឍសម្រាប់ការ ប្រើប្រាស់ចម្រុះ អស់លោកអ្នកបានតំណាង ឱ្យអ្វីល្អបំផុត ចំពោះឧស្សាហកម្ម អចលនទ្រព្យខ្មែរ ដែលត្រូវតែផ្តល់ជូន នៅក្នុងយុគសម័យក្រោយ វិបត្តិជម្ងឺរាតត្បាតនេះ” ។
លោក Jules Kay នាយកគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ពានរង្វាន់ PropertyGuru Asia Property Awards បានមានប្រសាសន៍ថា “ការខ្នះខ្នែង និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបែបនេះ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ នៃការកំណត់ស្តង់ដារ Gold Standard ក្នុងវិស័យអចលនទ្រព្យ” ។
អ្នកឈ្នះជ័យលាភីសំខាន់ៗ ពីកម្មវិធីពានរង្វាន់ អចលនទ្រព្យ PropertyGuru ប្រចាំនៅកម្ពុជាឆ្នាំ២០២១ នឹងមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីទទួលពាន រង្វាន់ល្អ ដាច់គេប្រចាំអាស៊ី (Best of Asia) ក្នុងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អចលនទ្រព្យ អាស៊ីលើកទី១៦ របស់ PropertyGuru ។ ការ ប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺជាផ្នែកមួយ នៃកម្រងព្រឹត្តិការណ៍ ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធី PropertyGuru Week ដែលរួមមានការ បើកកិច្ចប្រជុំកំពូល វិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ ២០២១។
ពានរង្វាន់ PropertyGuru Cambodia Property Awards 2021 លើកទី៦ ដែលទទួលបានការរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុន PropertyGuru Group ទទួលបានការឧបត្ថម្ភគាំទ្រពីម៉ាកយីហោឈានមុខនានាក្នុងវិស័យនេះ ដោយរួមទាំងក្រុមហ៊ុន Jotun ដៃគូសហការផ្នែកទូរទស្សន៍ខ្សែកាបផ្លូវការ History Channel ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report ដៃគូទំនាក់ទំនងសាធារណៈផ្លូវការ Two Way PR ដៃគូប្រព័ន្ធផ្សព្វផ្សាយទស្សនាវដ្តី Construction & Property Magazine ដៃគូសប្បុរសធម៌ផ្លូវការ Right To Play ដៃគូសហការផ្លូវការលើបរិស្ថាន សង្គម និងអភិបាលកិច្ច Baan Dek Foundation សមាគមគាំទ្រ Asia MarTech Society និងអ្នកគ្រប់គ្រងផ្លូវការ HLB ៕