ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ អនុញ្ញាត ឲ្យទេសចរអន្ដរជាតិ និងអ្នកដំណើរចាក់វ៉ាក់សាំង ពេញលេញចូលកម្ពុជា

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានអនុញ្ញាត ឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីសក្តិឡើយ ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមជម្រាបជូនដំណឹង ដល់ប្រតិបត្តិករទេសចរណ៍ ទេសចរអន្តរជាតិ និង អ្នកដំណើរទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៥ វិច្ឆិកា នេះតទៅ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យទេសចរអន្តរជាតិ និងអ្នកដំណើរពីក្រៅ ប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឲ្យធ្វើ ចត្តាទ្បីស័កទ្បើយ»៕

To Top