នយោបាយ

កម្ពុជា ប្ដេជ្ញាប្រកាន់ខ្ជាប់ គោលការណ៍គោរព និងរៀនសូត្រពីគ្នា សម្រាប់អនុវត្តគោល នយោបាយការបរទេស ពហុភាគីនិយម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានថ្លែងថា កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់ នូវគោលការណ៍ នៃការគោរពគ្នា រៀនសូត្រពីគ្នា យោគយល់គ្នា ទុកចិត្តគ្នា និងការផ្តល់ផល ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តគោលនយោបាយ ការបរទេសពហុភាគីនិយម ។

ក្នុងកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើង នៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ ។ ខ្សែបន្ទាត់ភូមិសាស្ត្រ នយោបាយនានា កំពុងត្រូវបានគូសវាស រួចទៅហើយ និងបានដាក់គំនាបឲ្យរដ្ឋតូចៗជ្រើសរើស របៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍ នៃប្រជាជាតិ របស់ខ្លួន។

សម្ដេចតេជោបន្ដថា សា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀសបញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេសលើបញ្ហា សន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង ។

សម្ដេចតេជោបញ្ជាក់ថា «ឈរលើមូលដ្ឋាននេះ កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការយោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្តល់ផល ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បី កសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោល នយោបាយការបរទេស ពហុភាគី និយមរបស់យើង ។ ប្រសិនបើគ្មានយន្តការពហុភាគី និយមមួយដែលរឹងមាំ នោះយើងក៏ពុំអាច ដោះស្រាយបញ្ហាទាំងអស់ នេះជារួមបានដែរ» ។

សម្ដេចតេជោ បានបន្ថែមថា «យើងមិនមានពេលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ ពេលត្រឹមតែ ៩ ឆ្នាំទៀត ប៉ុណ្ណោះ ដើម្បីសម្រេចឲ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមការគ្រោងទុក ។ នាកាលៈទេសៈបច្ចុប្បន្ននេះ, មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាច សម្រេចបាននូវការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់មុននឹងឈាន ទៅដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ» ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការណ៍នេះ ក៏នឹងទាមទារឲ្យមានជាចាំបាច់នូវស្មារតីសេរីភាវូបនីយកម្មដ៏ស្វាហាប់លើផ្នែកពាណិជ្ជកម្ម និង ការវិនិយោគ ក៏ដូចជាការរក្សាបាននូវលំ នឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សំដៅតភា្ជប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឱ្យកាន់តែមានភាពស៊ី ជម្រៅបន្ថែមទៀត ។ នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលមិនត្រូវ មើលរំលងនោះឡើយ ។ ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ ការកែទម្រង់លើ ប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានា សម្រាប់ដំណើរការអភិវឌ្ឍ៕

To Top