ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ៖ ក្រៅពីជំងឺកូវីដ១៩ ក៏មានបញ្ហាប្រឈមធំៗ ជាច្រើនទៀត កំពុងកើតមាន

ភ្នំពេញ ៖ សម្តេចហេង សំរិន ប្រធាន រដ្ឋសភាកម្ពុជា បានថ្លែងថាក្រៅពីជំ ងឺរាត្បាតកូវីដ ១៩ នៅបណ្តាប្រទេស មួយចំនួនទៀត ក៏មានបញ្ហាប្រឈមធំៗ ជាច្រើនទៀត កំពុងកើតមាន ដែលអាចធ្វើឲ្យមានសង្គ្រាម ក្នុងរូបភាពណា មួយក៏អាចថាបាន ។

មានប្រសាសន៍ក្នុង កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី -អឺរ៉ុប(ASEP)លើកទី១១ក្រោម មូលបទ«ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩» សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ទោះបីជាក្នុងរយៈពេល ជាច្រើនទសវត្សរ៍ កន្លងមកនេះ តំបន់ទាំងពីរទទួល បាននូវសុខសន្តិ ភាពស្ថិរភាព និងវឌ្ឍន ភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែ ជួបបញ្ហាប្រឈម ជាច្រើនដែល បានជះឥទ្ធិ ពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រ ជាពលរដ្ឋរបស់យើង ។ សម្តេចបន្តថា ជាមួយនឹងផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរ បណ្តាលមក ពីជំងឺរាតត្បាត សកលកូវី ដ-១៩ តំបន់ទាំងពីរទ ទួលរងនូវផលប៉ះពាល់ ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និង បច្ចេកវិទ្យា ការប្រែប្រួលអា កាសធា សន្តិសុខនៃធនធាន ធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាច ដែលជាម្ចាស់ អាចបង្ករឱ្យមានសង្គ្រាមក្នុងរូបភាពណាមួយក៏ ថាបាន ។

សម្តេចបញ្ជាក់ថា «យើងត្រូវចងចាំថា សង្គ្រាមអាចនឹងកើតឡើងដោ យងាយនិងឆាប់រហ័ស ហើយរីករាលដាល យ៉ាងលឿន ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោ យងាយស្រួលនោះបានទេ ជាអាទិ៍សង្គ្រាមនៅ អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ស៊ី តំបន់ទីក្រេ និងកន្លែងផ្សេងៗទៀតជាដើម ។ ក្នុងនាមជាប្រជាជាតិមួយ ដែលធ្លាប់ឆ្លងកាត់ សង្គ្រាមកម្ពុជា សូមចូលរួមសោកស្ដាយយ៉ាងខ្លាំង ចំពោះប្រជាជន នៃប្រទេសទាំងនោះដែល កំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាង ដោយសារសង្គ្រាម និង សូមបួងសួងឱ្យវិប ត្តិនិងសោកនាដកម្មដ៏ អាក្រក់នេះផុតរលត់ពីភពផែនដី ហើយអាចឱ្យប្រជាជន បានរស់ នៅដោយសុខសន្តិភាព និង សុខុដុមរម្យនា» ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងន័យនេះ ការជួបជុំគ្នា ក្នុងកិច្ចប្រជុំ អាស៊ីប១១ ពិតជាមានសារៈសំខាន់និងសមស្របបំផុត ទៅនឹងបរិបទបច្ចុប្បន្ន ការជួបជុំនេះ មិនត្រឹមតែផ្តល់នូវ ឱកាសដល់ការពង្រឹងនិងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវ ត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នា ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈម និងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិ ភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណង ប្រាថ្នារួមរបស់ប្រជាជន យើងក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល ។ ជាមួយគ្នានេះ ការជួបជុំគ្នានៅពេលនេះ ក៏ជា ការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការ នូវ សេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាម ប្រក្រតីភាពថ្មី ។

សម្តេចគូសបញ្ជាក់ទៀតថា ជាការពិតណាស់ សន្តិភាព នៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជា បុរេលក្ខខណ្ឌចម្បង ចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍ ។ តំបន់មួយមានសន្តិ ភាពជាកន្លែងមួយដែល មានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹ មនឹងការអភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឈ សង្គមមួយនោះក៏ មិនអាចនៅស្ថិតស្ថេរ យូរអង្វែងបានឡើយ ។

សម្តេចថា សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀត នូវវប្បធម៌សន្ទនារ និងតម្លៃនៃសន្តិភាព សម្រាប់ ដោះស្រាយបញ្ហាទាំងឡាយខាងលើ ។ យន្តការ “ការទូតសភា” រួមមានការទូតបង្ការជម្លោះ និងការ ទូតផ្សះផ្សា ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបាន ស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើ កកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាល កិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថាមកទល់ពេលនេះជំងឺរាតត្បាត សកលកូវីដ-១៩ នៅតែបង្កក្តីព្រួយបារម្ភនិង គម្រាមកំហែង ដល់ពិភពលោកទាំងមូល ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ។ ការស្តារសេដ្ឋកិច្ច សង្គមឱ្យ ងើបឡើងវិញ បានឆាប់រហ័ សក្រោយវិបត្តិ ជាកត្តាសំខាន់បំផុត សម្រាប់ប្រទេសនីមួយៗ ដែលក្នុងនោះ ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជាកត្តាកំណត់ និងសំខាន់បំផុត។ ដូចនេះ យើងចាំបាច់ត្រូវ ពង្រឹងនូវវិធានរួមគ្នា ប្រកបដោយភាពស្អិតរមួត ទាំងក្នុងកម្រិតតំបន់និងសកល តាមរយៈការបង្កើនការ ផលិត ការចែកចាយ និងការចាក់ សំដៅធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋរបស់យើងអាចទទួលបានវ៉ាក់ សាំងគ្រប់ៗគ្នា។ សម្តេចសង្កត់ធ្ងន់ថា ៖« យើងត្រូវចាំថា មិនមាននរណាម្នាក់ ឬប្រទេសណាមួយអាច នឹងមានសុវត្ថិភាពនោះទ ល្គឹកណា ប្រទេស ឬមនុស្សគ្រប់គ្នាមានសុវត្ថិភាព ។ ខ្ញុំសូមគាំទ្រ ចំពោះយុទ្ធសាស្ត្រស្ដារ ការងើបឡើងវិញ នូវសេដ្ឋកិច្ច ដែលតំបន់ទាំងពីរ បានដាក់ចេញ ក្នុងនោះ ផែនការស្ដារសម្រាប់អឺរ៉ុប និងក្របខ័ណ្ឌស្ដារ ការងើបឡើង វិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន ព្រមទាំងក្របខ័ណ្ឌយុទ្ធសាស្ត្រ របស់ប្រទេសផ្សេងទៀតដែ លបានជួយដោះស្រាយ នូវវិបត្តិមួយ នេះបានមួយកម្រិត ។ ការលើកកម្ពស់ប្រព័ន្ធពា ណិជ្ជកម្មពហុភាគីនិយម ប្រកបដោយបរិយាប័ន្ននិង បើកចំហរនិងការរក្សាបាននូវស្ថិរភាពនៃ ខ្សែច្រវ៉ាក់ផលិតកម្មអន្តរជាតិ ព្រមទាំងការ ធ្វើឱ្យកាន់តែស៊ី ជម្រៅនូវការតភ្ជាប់ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុង និងរវាងតំបន់ ជាយន្តការដ៏សំខាន់ចាំ បាច់សម្រាប់ការ ងើបឡើងវិញ ជាសកលនូវសេដ្ឋកិច្ចសង្គម» ។

ក្នុងឱកាសនោះដែរ សម្តេចបានលើកឡើងថា ការប្រែប្រួលអាកាសធាតុ ក៏ជាបញ្ហាប្រឈម សំខាន់មួយផ្សេងទៀត ដែលពិភព លោក នាពេលបច្ចុប្បន្នកំពុងជួបប្រទះ ក្នុងនោះ គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ការកើន ឡើងកំដៅ ខ្យល់ព្យុះ និងការខូចគុណភាពដី ជាដើម បាននិងកំពុងបន្តកើតមាន ហើយបានកើត យ៉ាងញឹកញាប់ និងកាន់តែមានសភាពធ្ងន់ធ្ងរ ជាងពេលណាៗទាំងអស់ ៕ សំណាង

To Top