ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បដិសេធការសុំចុះបញ្ជី គណបក្សបេះដូងជាតិ ដោយសារការផ្ដិតស្នាមមេដៃ មានចេតនាទុច្ចរិត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញលិខិតសម្រេចបដិសេធការសុំចុះបញ្ជីរបស់ គណបក្សបេះដូងជាតិ ដោយសារការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្ស ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្ដិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងផ្តិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើតបរិមាណចំនួនសមាជិក។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ទៀតថា ពិសេសនោះ ខ្លឹមសារប្រកាសមួយចំនួន នៃលក្ខនិ្តកៈ គណបក្សបេះដូងជាតិ ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពី គណបក្សនយោបាយ ផងដែរ៕

To Top