ព័ត៌មានជាតិ

ទូតជប៉ុនប្រចាំកម្ពុជា បើកទទួលពាក្យ គម្រោងអាហារូបករណ៍ អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យ គម្រោងអាហារូបករណ៍ អាស៊ីកាកេហាស៊ី សម្រាប់ឆ្នាំ២០២២ ដោយចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៧ វិច្ឆិកា នេះ បានបញ្ជាក់ថា «តាមរយ:គម្រោងនេះ ប្អូនៗនឹងសិក្សានៅវិទ្យាល័យរបស់ជប៉ុន នៅប្រទេសជប៉ុន សម្រាប់រយៈពេល៦ ទៅ១០ខែ ព្រមទាំងទទួលនូវ បទពិសោធន៍វប្បធម៌ជប៉ុន។ សម្រាប់ព័ត៌មានលម្អិត នៃការដាក់ពាក្យ មាននៅគេហទំព័រដូចតទៅ៖ https://bit.ly/3kDyaKg»៕

To Top