ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បានចំណាយថវិកា ៥០០លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ ក្នុងអំឡុងពេលកូវីដ-១៩

ភ្នំពេញ ៖ លោក ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា ៥០០លានដុល្លារ សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ និងប៉ះពាល់ ដោយសារកូវីដ-១៩ ជាង៦៨ម៉ឺនគ្រួសារ ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអ្នកនាំពាក្យ រាជរដ្ឋាភិបាល នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ទួន ថាវរៈ បានថ្លែងថា «ទិន្ន័យជាសរុបដែលយើងបានកំណត់ថា ជាគ្រួសារក្រីក្រ ទទួលថវិកា ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា គិតមកទល់ពេលនេះ គឺក្នុងរង្វង់ ៦៨ម៉ឺនគ្រួសារ បើយើងគិតជាចំនួនប្រជាជន ២,៩លាននាក់ ដែលទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ឯ ចំនួនថវិការាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនក្នុងរង្វង់ ៥០០លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកផ្ដល់ជូនគ្រួសារក្រីក្រ និងគ្រួសាររងផលប៉ះពាល់ ដោយសារកូវីដ-១៩»។

ផ្ទាំងពាណិជ្ជកម្ម

លោក បានបន្ដថា ដោយឡែក អ្នកទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ វិញ ជាង១០ម៉ឺនគ្រួសារ បានក្លាយខ្លួនជាអ្នកក្រីក្រ។លោកថា ស្របពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសជាបណ្ដើរៗ អ្នកទទួលរងផលប៉ះពាល់ទាំងនោះ ក្នុងរយៈពេលខ្លី នឹងស្ដារសេដ្ឋកិច្ចឡើងវិញ ដោយចាកចេញពីបន្ទាត់ក្រីក្រ ។

លោក ទួន ថាវរៈ បានបញ្ជាក់បន្ថែមទៀតថា «តើក្នុងពេលកូវីដ-១៩ ប្រជាជនយើងប៉ុន្មាននាក់? ដែលរងផលប៉ះពាល់ដោយសារកូវីដនេះ បើសិនយើងផ្នែកតាមទិន្ន័យកំណត់អត្តញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ហើយចំនួនគ្រួសារដែលរងផលប៉ះពាល់ ជាង១០ម៉ឺនគ្រួសារ ដែលប៉ះពាល់ដោយសារកូវីដ បានក្លាយខ្លួនជាអ្នកក្រ»៕

To Top
×