ព័ត៌មានជាតិ

លោកស្រីម៉ែន សំអន នាំយកអំណោយ មូលនិធិរបស់លោក ហោ ណាំហុង និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍

ព្រៃវែង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយ ដែលជាមូលនិធិ របស់លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តី នឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ទីទ័លក្រនៅក្នុងស្រុកកំពង់រោទិ៍នាពេលនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យបបង្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្ត នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាព នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមាន ការថយចុះយ៉ាងណាក៏ដោយ ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ១១១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ២យួរ ទឹកសុទ្ធ ១យួរ ម៉ាស់ ២ប្រអប់ នំប័ង និង ថវិកា ៥ម៉ឺនរៀល៕

To Top