ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងខណ្ឌសែនសុខ កាលពីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះធ្វើការឡោមព័ទ្ធ និងបង្រ្កាបភូមិគ្រឹះជួល ចំនួន២កន្លែងដែលទីតាំងទី១ គឺស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង និងទីតាំងទី២ ស្តិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត និង បង្ឃាំងមនុស្សខុសច្បាប់។

មន្រ្តីនគរបាលជំនាញ បានអោយដឹងថា ក្រោយប្រតិបត្តិការបង្ក្រាប, កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យ និង ជនរងគ្រោះ រួមមាន ជនជាតិបរទេស និង ខ្មែរ ប្រមាណ ៣០នាក់ ពី ភូមិគ្រឹះ ទាំង២ ខាងលើនេះ។
មន្រ្តីនគរបាលជំនាញ បាននិយាយទៀតថា បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ កំពុងតែធ្វើការ បន្តស្រាវជ្រាវ និង ស៊ើបអង្កេតបន្ថែមទៀត និង មិនទាន់បានកំណត់ច្បាស់លាស់ថា ក្នុងចំណោមមនុស្សទាំងអស់ ដែលត្រូវបានឃាត់ខ្លួនខាងលើនេះ, តើជនសង្ស័យ ជាជនជាតិបរទេស ឬខ្មែរមានចំនួនប៉ុន្មាននាក់ ? ហើយ មានជនរងគ្រោះ ប៉ុន្មាននាក់នោះ នៅឡើយនោះទេ?៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
