ព័ត៌មានជាតិ

តើនៅកម្ពុជា មានបទចម្រៀង ក្រោមចំណងជើងថា ស្រក់ទឹកភ្នែកតែមិនយំ ហើយឬនៅ?

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅប្រទេសកម្ពុជា តើមានបទចម្រៀង មានចំណងជើង «ស្រក់ទឹកភ្នែកតែមិនយំ» ហើយឬនៅ? បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ម្សិលមុិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។

ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអីបាន ជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ»។

សម្ដេចតេជោ បានបញ្ជាក់ថា «នៅកម្ពុជាយើងតើមានបទចម្រៀង ដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង»៕

To Top