ភ្នំពេញ៖ ប្រជាពលរដ្ឋ អ្នកភូមិព្រៃស្នួល និងលោក មេភូមិ មុឹង អ៊ុក បានថ្លែងអំណរគុណ លោក កេត ម៉ៅ អភិបាលស្រុកសំរោង លោក លោក កឹម ពន្លក មេឃុំរវៀង និងលោក ជា អូន រដ្ឋលេខាធិការ អាកាសចរណ៏ស៊ីវិល ដែលជួយ មូលដ្ឋាន លោកឧត្តមសេនីយ៏ មុំសោភ័ណ ក្រុមកាងារ និងសហការី បានផ្តល់កិត្តិយស ក្នុងពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ជាមួយអ្នកភូមិព្រៃស្នូល ហើយថែមទាំងបានជួយឧបត្ថម្ភ ថវិកាថែមទៀត។
តាមរយៈ វត្តមានរបស់ ថ្នាក់ដឹកនាំ បានបញ្ជាក់ឱ្យឃើញពី ការផ្សារភ្ជាប់ សាច់ឈាម ជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការបង្កើតនូវកម្មវិធី ជាប្រពៃណីដែលប្រារព្ធធ្វើឡើងជាលើកដំបូង ក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវនេះ។
ជាមួយគ្នានេះប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នូល សូមអរគុណ ចំពោះអ្នកស្រុកជិតឆ្ងាយ មិនត្រឹមតែបានចូលរួមទេ ថែមទាំងឧបត្ថម្ភថវិកានិងសម្ភារៈ ផងដែរ។
តាមរយៈការឧបត្ថមទាំងកម្លាំងកាយចិត្ត និងសម្ភារៈផ្សេងៗនេះ ក្នុងថ្ងៃទី១ នៃកម្មវិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ មានអ្នកចូលរួមទស្សនា ប្រហាក់ប្រហែល៥០០នាក់ ៕