ភ្នំពេញ៖ ទោះបីជាឆ្នាំដំបូង សម្រាប់ភូមិព្រៃស្នួល ដែលបានប្រារព្ធកម្មពិធី បុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក សំពះព្រះខែ ក្នុងរយៈពេល៣ថ្ងៃ មានប្រជាពលរដ្ឋមកពីបណ្ដាភូមិស្រុក ជិតឆ្ងាយជាង៣ ពាន់នាក់ ចូលរួមទស្សនា ដោយបង្ហាញពី ស្មារតីសាមគ្គីភាព ទាំងកម្លាំងកាយចិត្ត ព្រមទាំងមានការចូលរួមឧបត្ថម ជាថវិការនិងសម្ភារៈនានា ពីសំណាក់មន្រ្តីនិងប្រជាពលរដ្ឋ ក្នុងស្រុកសំរោង ដែលបង្ករអោយកម្មពិធីនេះ បញ្ចប់ដោយរលូន និងបន្តធ្វើឡើងនាឆ្នាំខាងមុខៗទៀត។
ចំពោះជ័យលាភីក្នុងកម្មពិធីនេះរួមមាន៖
សម្រាប់ទូកឈ្នះ លេខ ១ ទួលបាន ប្រាក់ឧបត្ថម្ភ ២០មុឺន ទូកលេខ២ បាន ១៨មុឺន ទូកលេខ៣ បាន ១៦មន ទូក កិត្តិយស បាន ១៤មុឺន។ ដោយឡែកទូក ដែលបានចូលរួមអុំទទួលបានប្រាក់ឧបត្ថម្ភ១០មុឺនរៀល។
ការប្រណាំងទូកនេះ គឺ ប្រណាំងទូកស្មាច់របស់អ្នកនេសាទ នៅព្រែកព្រៃស្នួល ហើយអ្នកភូមិ ទួលចារ ឃុំសំរោង ភូមិត្រពាំងត្រាវ ឃុំស្លា បានចូលរួមអុំ។ រីឯភូមិវាយឈ្នះ បានចូលរួមជួយឧបត្ថម្ភជាថវិកា ១០មុឺនរៀល និង ទឹកសុទ្ធ។
ពិធីបុណ្យអុំទូកនេះទទួលបានការយកចិត្តទុក ដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់( ឃុំ ស្រុក) រក្សាបាន ការគោរព តាម វិធាន ៣កុំ ៣ការពារ។ ក្នុងកម្មពីធីនេះ ប្រជាពលរដ្ឋ បានចូលរួមឧបត្ថម្ភ មានពី ៥០០០រៀល រហូតដល ១លានរៀល។
អ្នកភូមិព្រៃស្នួលភាគច្រើនលើសលប់ មោទនភាពណាស់ ដែលបានរៀបចំពិធីបុណ្យអុំទូក នេះលើកទី១ ដែលមិនធ្លាប់មានពីមុនមក ដោយសារគ្មានទឹក។ ទើបឆ្នាំនេះសាលាស្រុកសំរោង ស្តារប្រឡាយបានមួយផ្នែកធំ ជូនអ្នកភូមិ។
ប្រជាពលរដ្ឋក្នុងភូមិព្រៃស្នូល សូមគោរព អរគុណ ដល់ក្រុមការងារថ្នាក់ស្រុក ដែលបានផ្សារសាច់ឈាម ជាមួយប្រជាពលរដ្ឋ ដោយបានមកចូលរួមផ្ទាល់ និងឧបត្ថម្ភថវិកាថែមទៀត។ អ្វីដែលវិសេសសម្រាប់អ្នកភូមិ គឺបានប្រែក្លាយពីតំបន់ស្ងាត់ មិនសូវមានសន្តិសុខល្អ ឥឡូវសុវត្តិភាពនិង មុខមាត់អ្នកភូមិ មានកន្លែងសម្រាប់លំហែក្នុងភូមិថែមទៀតផង។
សូមបញ្ជាក់ អ្នកភូមិនិងអ្នកចូលរួមកម្សាន្ដ បានទៅចាក់វ៉ាក់សាំងទី៣ ស្ទើរគ្រប់រូបហើយ៕