ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា មានក្មេងស្រីម្នាក់ឈ្មោះ ឆារ៉ា រស់នៅសហរដ្ឋអាមេរិក បានចេញមកសុំទោសសម្តេច ។ ការចេញមកសុំទោស ក្រោយពីបានរិះគន់ និងប្រមាថសម្តេចកាលពីពេលថ្មីៗនេះ ។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា “ក្មួយស្រី ឆារ៉ាចេញ មកសុំទោសខ្ញុំ ថាកាលពីមុនបានជេរហ៊ុន សែន តែប្រធានគាត់អត់បានជេរផង ។ ផ្តាំទៅក្មួយស្រី មិនបាច់សុំទោស” ។
សម្តេចតេជោបន្តថា ការផ្តាំមិនឲ្យសុំទោសនេះ ដោយសារកាលពីពេលជេរនោះ គឺសម្តេចមិនបានមើលទេ ។ សម្តេចថា អ្នកដែលជេរសម្តេចទាំងប៉ុន្មាន គឺសម្តេចមិនយកពេលវេលាទៅមើលនិងស្តាប់ នោះទេ ព្រោះគ្មានប្រយោជន៍ ។
បើតាមសម្តេច ក្មេងស្រី ឈ្មោះ ឆារ៉ា នេះជាសញ្ជាតិខ្មែរ-អាមេរិកដែលបានកើតនៅលើទឹកដីអាមេរិក ៕