ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យសម្លាប់ អតីតសកម្មជន គណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន និង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ (Video)

ភ្នំពេញ: សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី នៅថ្ងៃទី ២៣ ខែ វិច្ឆិកាឆ្នាំ ២០២១ នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ និង បញ្ជូនខ្លួន ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់ ជាប់សង្ស័យនឹងអំពើឃាតកម្ម សម្លាប់លោក ស៊ិន ខុន ជាអតីតសកម្មជន អតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ដែលត្រូវបានជនអាណាមិក កាប់សម្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអ៊ុំទូក នៅក្នុងរាជធានីភ្នំពេញ ។

អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត នា ថ្ងៃទី អាទិត្យទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ ជ្រោយចង្វារ បានអោយដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សៀង ឆរ័ត្ន ហៅ ធំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ជាងសំណង់។

ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីពីរសៀលថ្ងៃទី ២២ ខែ វិច្ឆិកា ជាបើពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយប្រើដៃ កាប់សម្លាប់ ជនរងគ្រោះ ស៊ិន ខុន នៅចំណុចកើតហេតុ ខាងលើ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានថ្លែងថា នៅក្នងសំណុំរឿងក្តីនេះ, ជនសង្ស័យត្រូវបានជាប់ចោទពីបទ ឃាតកម្ម ដែលអាចប្រឈមនឹងជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព។

យោងតាមប្រភពព័ត៌មានពី មិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះ ឈ្មោះ ឈ្មោះ លោក ស៊ិន ខុន បានអអោយដឹងថា លោក ស៊ិន ខុន អាយុ ៣១ ឆ្នាំ គឺ ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

លោកស៊ិន ខុន មានស្រុកកំណើតនៅក្នុងខេត្តតាកែវ និង ជាកូនកសិករក្រីក្រ ហើយ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យ ក្នុងខេត្តតាកែវ លោកបានមក បន្ដរការសិក្សនៅ រាជធានី ភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស៊ិន ខុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ ក្នុងឆ្នាំ២០១៤, បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ ( អនុបណ្ឌិតច្បាប់) ក្នុងឆ្នាំ២០១៧។

មុនត្រូវបានគេលួចធ្វើឃាត លោកស៉ិន ខុន កំពុងតែសិក្សាបន្ដរថ្នាក់បណ្ឌិត វិទ្យាសាស្ដ្រនយោបាយ នៅសកលវិទ្យល័យមួយនៅក្នុងរាជធានីភ្នំពេញ៕

ដោយ រស្មី អាកាស

To Top