ព័ត៌មានជាតិ

តុលាការកំពូល តម្តល់ទោសបុរស ជនជាតិចិនតៃវ៉ាន់ម្នាក់ ដាក់គុក ២៨ ឆ្នាំ ពាក់ព័ន្ធនឹងការដឹងជញ្ជូនគ្រឿងញៀន ឆ្លងដែន ជិត២គីឡូក្រាម នៅកម្ពុជា

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ពិរុទ្ឌជនជនជាតិ ចិនតៃវ៉ាន់ ម្នាក់ ដាក់គុកកំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៧០លានរៀល សម្រាប់ ដាក់ចូល ក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធការ ដឹងជញ្ជូន គ្រឿងញៀនឆ្លងដែន ខុសច្បាប់ ប្រព្រឹត្តនៅចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០០៨។

លោក សឹង បញ្ញវុឌ្ប ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Wang Kuolin ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០០៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៨ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៧០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ និង ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០០៨។

សមត្ថកិច្ចនគរបាលរឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៉ីន មានទម្ងន់ជាង ២ គីឡូក្រាម៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top