ព័ត៌មានជាតិ

លោក ជាម យៀប ក្លាយជាអនុប្រធានទី១រដ្ឋសភា ជាផ្លូវការហើយ (Video)

ភ្នំពេញ ៖ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានក្លាយជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងឯកច្ឆ័ន្ទ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

លោក ជាម យៀប ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជំនួសលោកងួន ញ៉ិលដែលទទួលមរណភាពនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងសមាជិកសមាជិកសរុបចំនួន១០៧រូប។

សូមជម្រាបថា ក្នុងអង្គប្រជុំនេះ ក៏ពិភាក្សា និងអនុម័តការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាពផងដែរ ។ ក្នុងនោះ ក៏បោះឆ្នោតជ្រើសតំាងលោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា៕

To Top