ភ្នំពេញ៖ តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន ។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុង សម័យប្រជុំកំពូលអាសុី – អឺរ៉ុប ទី ១៣ នៅថ្ងៃទី ២៥ វិច្ឆិកា ២០២១។
