ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់ពិរុទ្ធជន គ្រឿងញៀន ម្នាក់ ជាប់ទោស ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាង៦០ ក្រាម ប្រព្រឹត្តនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯ ក្រុងដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩។
សវនាការជំនុំជម្រះ បានដឹកនាំដោយ លោកចៅក្រម និល ណុន ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និង លោកព្រះរាជអាជ្ញារង ប៊ូ ប៊ុនហេង គឺ ជាតំណាងមហាអយ្យការ អមតុលាការកំពូល។
នាពេលសវនាការ យោងតាម របាយការណ៍ ដែលបានអានដោយ លោកចៅក្រមរបាយការណ៍ បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ញ៉េម វាសនា ហៅ ស្នា ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ ញ៉ែម វាសនា ត្រូវបានសាលាដំបូងខេត្តបាតដំបង កាលពីថ្ងៃ ទី១៣ ខែ កញ្ញា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧ លានរៀល សម្រាប់ដាក់ចូល ក្នងថវិកាជាតិ ក្រោមការចោទប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ក៏ប៉ុន្តែ ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ ខណះដែល សាលាឧទ្ធរណ៍ខេត្តបាត់ដំបងបានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ មី នា ឆ្នាំ ២០១៩ នៅ សង្កាត់ទួលតាឯក ក្រុ បាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទ ម៉ាទឹកកក ទម្ងន់ ៦១,៥១ ក្រាម។
នាពេលសវនាការ ជនជាប់ចោទ ញ៉ែម វាសនា បាននិយាយថា មូលហេតុ ដែលគាត់បានប្តឹងសារទុក្ខ មកកាន់តុលាការកំពូលពីព្រោះ គាត់មិនបាន ប្រព្រឹត្តអ្វី ដូចការចោទគាត់នោះឡើយទេ ។ តែ ទទួលស្គាល់ថា ជាអ្នកប្រើប្រាស់គ្រឿងញៀន ។
ឈ្មោះ ញ៉ែម វាសនា បានសុំអោយតុលាកាកំពូល មេត្តា ជួយផ្តល់ភាព យុត្តិធម៌ និង សម្រេចដោះលែង គាត់ អោយមានសេរីភាពវិញ។
តុលាការកំពូល នឹងប្រកាសដីកា សំណុំរឿងក្តីនេះ នៅព្រឹក ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ៕
ដោយ រស្មី អាកាស
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
