ព័ត៌មានជាតិ

ការវិវត្តវិរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ឈ្មោះ អូមីក្រុង ធ្វើឲ្យពិភពលោក ព្រួយបារម្ភ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ស្ថានភាពនៃការចម្លងវិរុសកូវីដ-១៩ មានការវិវត្តន៍ ដោយមានការបំប្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង (Omicron) ជាការព្រួយបារម្ភ របស់ពិភពលោក ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ វិច្ឆិកា នេះ ឱ្យ ដឹង ថា «ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និង នៅក្នុងតំបន់ មានការវិវត្តន៍ ដោយមានការបំប្លែងខ្លួនវីរុសកូដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភ របស់ពិភពលោក នូវកំណើនការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បានបន្ដថា ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុស បម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការ សុខភាពពិភពលោកបានសំដែង នូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័ស របស់វីរុស B.1.1.529 នេះផងដែរ។

ក្រសួង បានបន្ថែមថា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេស របស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV2 (TAG-VE) បាន វាយតម្លៃវ៉ារ្យ៉ង់ SARS-Cov-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា អូមីក្រុង (Omicron)៕

To Top
×