ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំពិធីអបអរសាទរខួបទី ៤៣ នៃថ្ងៃកំណើត ស.ស.យ.ក ២ ធ្នូ ១៩៧៨-២ ធ្នូ ២០២១។

ពិធីអបអរសារខួបលេីកទី៤៣ នៃថ្ងៃកណេីតរបស់ស.ស.យ.ក ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក នៃស.ស.យ.ក. រាជធានីភ្នំពេញ ព្រមទាំង អ្នកពាក់ព័ន្ធជាច្រេីនរូបទៀត។
សូមជម្រាបជូនថា ពិធីអបអរសាទរខួប លើកទី៤៣របស់ ស.ស.យ.ក នាពេលនេះ ក្នុងគោលបំណង ដូចជា ៖ ដើម្បីរំលឹកខួប នៃការបង្កើតសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលជាផ្នែកមួយ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា, អបអរសាទរដល់សមិទ្ធផលនានាដែលសម្រេចបានកន្លងមក, បង្ហាញនូវស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញា ក្នុងនាមជាសមាជិកា សមាជិកា និងក្នុងនាមជាមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសុខសន្តិភាពប្រទេសកម្ពុជាមិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមបញ្ញាក់ថា ឆ្នាំ២០២១នេះ គឺជាទី៤៣ នៃបេសកកម្មរបស់ សហភាពសហ័ពន្ធយុវជនកម្ពុជា (ស.ស.យ.ក)សមាជិក សមាជិកាគ្រប់ៗរូបនៅតែរក្សារបានយ៉ាងខ្ជាប់ខ្ជួននូវ «ស្មារតី ២ធ្នូ» ជាពិសេស ស្មារតីលះបង់របស់សមាជិក សមាជិកាម្នាក់ៗ។
លេីសពីនេះទៀត ស.ស.យ.ក. តែងតែត្រៀមខ្លួនរួចជាស្រេច មិនថាកាលៈទេសៈណាក៏ដោយក្នុងការចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ដែលឆន្ទៈនេះត្រូវបានឆ្លុះបញ្ចាំងក្នុង ប្រធានបទនៃកម្មវិធីអបអរសាទរ ខួបទី ៤៣ នោះគឺ «ស.ស.យ.ក. ត្រៀមខ្លួនចូលរូមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ»៕


