ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំង ត្រៀមអន្តរាគមន៍បង្ក្រាបបទល្មើសទន្ទ្រាន ឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក ដែលជាដីអភិរក្សរបស់រដ្ឋបណ្ដាខេត្ត ជុំវិញបឹងទន្លេសាប នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)។



