ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ក្នុងនោះ រួមមាន ជនជាតិសិង្ហបុរីម្នាក់, វៀតណាមម្នាក់ និងជនជាតិខ្មែរម្នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងផលផលិតគ្រឿចំនួនជិត ២៥គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ។
មន្ត្រីសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើនេះ មានទី១-ឈ្មោះ តាំង លាក ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ។ ទី២-ឈ្មោះ GOH SEOW SIAN ភេទប្រុស ជនជាតិ សិង្ហបុរី ។ និងទី៣-ឈ្មោះ លី ជាងហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម។
ពួកគេត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ចាប់ឃាត់ខ្លួនកាល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់បឹងត្របែង ខណ្ឌចំការមន និងគោលដៅទី២ ផ្ទះលេខ ៩៩ ផ្លូវ១៤៦ ក្រុម៣ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ដកហូតបានវត្ថុតាងរួមមាន៖ ថ្នំាគ្រឿងញៀនអ៉ិចស្តាស៊ី (MDMA) ទទម្ងន់សុទ្ធជាង ២៤គីឡូក្រាម, កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ចំនួន ១១៨.៣៩ក្រាម, កាទីណូន (4CEC) ទម្ងន់សុទ្ធចំនួន ១៧០.៥១ក្រាម។
សរុបសារធាតុញៀន គឺមានទម្ងន់សុទ្ធ ២៤គីឡូក្រ ៣៣០.៩០ក្រាម, សារធាតុផ្សំ ១គីឡូក្រាម និង ០១០.១១ក្រាម និងជញ្ជីងថ្លឹង ចំនួន៥គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំ ៕
ដោយ រស្មី អាកាស