ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀង ជូនដល់ នាយករដ្ឋមន្ត្រីឡាវ

ភ្នំពេញ​ ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១​ ​ នៅវិមានសន្តិភាព បានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ
ក្នុងដំណើរលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។

សូមបញ្ជាក់ថា​ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក​ នាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

To Top