ប៊ែរឡាំង៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថាខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិក យ៉ាងជិតស្និទ្ធទៅលើកិច្ចការងារអនុវត្តកិច្ចព្រម ព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់ តិកក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។
ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថានឹងបន្តសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់ លានដុល្លារមួយនេះឲ្យបាន។
គួរឲ្យដឹងដែរថារដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះកាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានសម្រេចចិត្តដាក់ ទណ្ឌកម្មផ្សេងទៀតសំដៅក្រុមហ៊ុន រុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria Ltd ព្រមទាំងនាវាជាច្រើនផង។
អាល្លឺម៉ង់ធ្លាប់បានព្រមព្រៀងហើយថា នឹងចូលរួមជាមួយនឹងអាមេរិកក្នុង ការដាក់សំពាធដល់រុស្សីប្រសិន បើរដ្ឋាភិបាលក្រុងមូស្គូពិតជាបានប្រើប្រាស់ ថាមពលមួយនេះជាអាវុធមួយដែលអាចបំផ្លាញ ទំនាក់ទំនង ជាមួយនឹងអ៊ុយក្រែនប៉ុន្តែយោងតាម ការវិភាគកន្លងមកគឺមិនមាន លក្ខខណ្ឌណាមួយដែលអាច បញ្ជាក់អះអាងពីបញ្ហានេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី