នយោបាយ

ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ចេញមកប្រតិកម្ម ឆ្លើយតប លោក សម រង្ស៊ី គ្រោងដកសញ្ជាតិ ពីអ្នកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា (Video)

ភ្នំពេញ៖ ស្ត្រីខ្មែរ សញ្ជាតិអាមេរិកាំងមួយរូប ឈ្មោះ Vanessa Pang រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានចេញវិដេអូ ប្រត្តិកម្មឆ្លើយតប ទៅកាន់លោក សម រង្ស៊ី ដែលមានគម្រោងជួលមេធាវី ក្នុងការដកសញ្ជាតិអាមេរិកាំង ពីពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន និងគាំទ្រដល់ការដឹកនាំ ប្រកបដោយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត នៅកម្ពុជា ។ 

ផ្ទាំងពាណិជ្ជកម្ម

ស្ត្រីខ្មែរ ដែលមានឈ្មោះ Vanessa Pang បានលើកឡើងលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា “នាងខ្ញុំសុំធ្វើការបញ្ចេញមតិនិងប្រតិកម្មចំពោះសំដីពូ សម រង្សុី ដែលគាត់បាននិយាយ អំពីការដកសញ្ជាតិ ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលនេះជាការគំរាមកំហែងបន្លាច បំភិត បំភ័យដល់ពលរដ្ឋខ្មែរ-អាមេរិកាំង”។ 

To Top
×