ភ្នំពេញ ៖ ក្រោយការផ្អាកឲ្យបិទអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញជាបណ្តោះអាសន្ន កាលពីយប់ថ្ងៃ២៩ វិច្ឆិកា ក្នុងរយៈពេល៧ថ្ងៃ មិនទាន់បានប៉ុន្មានម៉ោងផង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា រដ្ឋបាល រាជធានីភ្នំពេញ ក៏ចេញសេចក្ដីសម្រេច អនុញ្ញាត ឲ្យបើកដំណើរការឡើងវិញ ចាប់ពីព្រឹកនេះ តទៅ តាមគន្លងប្រក្រតីភាពថ្មី ៕




