ព័ត៌មានជាតិ

១១ខែឆ្នាំនេះ ការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសធ្លាក់ចុះ ប៉ុន្តែការនាំចេញស្រូវកើនឡើង

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បរិមាណអង្ករកម្ពុជានាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%)បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ខណៈការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ៣ ១២៣ ២៤២តោនដែលមានការកើនឡើងចំនួន ១ ៣៤៦ ១៣៥តោន (៧៥,៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៧៧៧ ១០៧តោន។

លោក វេង សាខុនបានឲ្យដឹងបន្ថែមថាការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។

  • អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៨៩ ៩១២តោន ស្មើនឹង ៧៣,២៧% អង្ករសគ្រប់ប្រភេទមានចំនួន ១៣២ ៦៧៥តោន ស្មើនឹង ២៤,៩៣% និងអង្ករចំហុយមានចំនួន ៩ ៥៩២តោន ស្មើនឹង ១,៨០%
  • បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១៣៤ ៤៣៨តោន (ថយចុះចំនួន ៥៣ ៩៩៨តោន ស្មើនឹង -២៨,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២៦៥ ២៤៤តោន (កើនឡើងចំនួន ៣០ ៣០៤តោន ស្មើនឹង ១២,៩០%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៥៤ ៣៥០តោន(ថយចុះចំនួន ២៣ ៨៥៨តោន ស្មើនឹង -៣០,៥១%) និងទិសដៅដទៃទៀតចំនួន២៤ប្រទេស មានបរិមាណសរុប ៧៨ ១៤៧តោន (ថយចុះចំនួន ២១ ៣១៤តោន ស្មើនឹង -២១,៤៣%)
  • ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៩៣ ១៣១តោន (៧៣,៨៨%) និងក្រុមហ៊ុន៥១ដទៃទៀតបាននាំចេញត្រឹមតែ ១៣៩ ០៤៨តោន (២៦,១២%)៕
To Top