ព័ត៌មានជាតិ

គយ ក្រើនរំលឹកពីឱសានវាទ អនុគ្រោះពន្ធ១០% សម្រាប់រថយន្តចង្កូតឆ្វេង គ្មានពន្ធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង រំលឹកពីឱសានវាទសម្រាប់ការអនុគ្រោះ ប្រាក់ពន្ធ-អាករ ១០% លើ រថយន្តចង្កូតឆ្វេងគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា ជ្រកក្រោមផ្លាកលេខផ្សេងៗទាំងអស់ ដែលនឹងត្រូវផុតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ចំពោះការផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវបង់ប្រាក់ពន្ធ និងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះទៀតទេ ។

ផ្ទាំងពាណិជ្ជកម្ម

ជានេះទៅទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងចុះធ្វើការបង្ក្រាប នៅតាមទីសាធារណៈ លើរថយន្តគ្មានពន្ធអាករគ្រប់ប្រភេទ បើទោះបីជានៅទទួលឲ្យមកបង់ពន្ធ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ក៏ដោយ៕

To Top