នយោបាយ

សម្តេចតេជោ ៖ ខ្ញុំគាំទ្រកូនខ្ញុំ ហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ សម្តេចតេជោបានថ្លែងថា សម្តេចនឹងគាំទ្រកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវធ្វើការបោះឆ្នោត ។

សម្តេចតេជោបន្តថា “ខ្ញុំប្រកាសតែម្តង គឺគាំទ្រហ៊ុន ម៉ាណែត ឲ្យធ្វើនាយករដ្ឋមន្រ្តី។កូនអ្នកដទៃធ្វើបាន រឿងអីកូនហ៊ុន សែន ធ្វើមិនបាន”។

សម្តេចថា ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រពីសម្តេចជាឪពុកតែម្តង ៕

To Top