ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន២៤នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន២១នាក់ និងស្លាប់ចំនួន៤នាក់ ដោយ៣នាក់មិនបានចាក់វ៉ាក់សាំង ។
ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន២០នាក់ និងអ្នកដំណើរពីបរទេសចំនួន៤នាក់។
គិតត្រឹមព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ២០៧នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៥៦៩នាក់ និងអ្នកស្លាប់ចំនួន ២ ៩៥៣នាក់៕