ព័ត៌មានជាតិ

កេសថ្មី វីតាល់ រចនាបថមនុស្សពីងពាង នឹងមានលក់ក្នុងខែធ្នូនេះ នៅតាមហាងនានា ក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសទទួលសិទ្ធិ ជាក្រុមហ៊ុនភេសជ្ជៈតែមួយគត់ប្រចាំកម្ពុជា សហការជាមួយខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញពេញពិភពលោក ។

ពិធី ប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទ សារព័ត៌មាន នៅរោងភាពយន្ត លេជេន អ៊ីដេន ហ្គាដេន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២១ ដែលមាន ការចូលរួម ពី សំណាក់ គណៈគ្រប់គ្រង និង បុគ្គលិក នៃក្រុមហ៊ុន ទឹកពិសា វីតាល់ អ្នកសារព័ត៌មាន អ្នកគាំទ្រ និង អតិថិជន របស់វីតាល់ ប្រមាណ ជា៥០នាក់ ។

នេះជាលើកទី២ ដែលវីតាល់ ចាប់ដៃគូសហការ ជាមួយភាពយន្ដ មនុស្សពីងពាង ខ្សែស្រឡាយ Homecoming បន្ទាប់ពីទទួលបានសន្ទុះគាំទ្រ យ៉ាងខ្លាំងក្លា ពីសំណាក់សាធារណជន ក្នុងកិច្ចសហការលើកទី១ជាមួយនឹងរឿង «មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ» កាលពីឆ្នាំ២០១៩កន្លងទៅ។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានប្រកាសចេញលក់នូវផលិតផល Vital x Spider-Man ដែលបានព្រីនជាប់ នឹងកេសផលិតផលវីតាល់ ចំណុះ 500mL នាដើមខែធ្នូនេះ នៅគ្រប់ទីផ្សារទាំងអស់ទូទាំងប្រទេស ។ កេសថ្មីវីតាល់រំលេច នូវរចនាបថបែប ទាន់សម័យ កាន់តែប្លែកអារម្មណ៍ ជាមួយនឹងរូប តួអង្គមនុស្ស ពីងពាង តួអង្គ Doctor Strange និងពហុចក្កវាលមិន ធ្លាប់មានពីមុនមក នៅផ្ទៃខាងមុខកេស អមជាមួយនឹងខ្លឹមសារថា «លាតត្រដាង នូវភាពមហស្ចារ្យ» ឬ “Unmask A Premium Experience” ជាភាសាអង់គ្លេស នៅចំផ្ទៃខាងលើនៃកេស ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សោមនស្ស វិបុល ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន ទឹកពិសាវីតាល់ មានចំណាប់អារម្មណ៍ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលថ្មី មួយនេះ ក្នុងនាមជាក្រុមហ៊ុនទឹកពិសា ក្នុងស្រុកតែមួយគត់ ដែលចាប់ដៃគូសហការ ជាមួយភាពយន្ដខ្នាតធំ Spider-Man: No Way Home ដែលកំពុងល្បីល្បាញពេញពិភពលោក»។

បន្ថែមពីនេះទៀត លោកបានបន្តថា «ក្រៅពីផ្តោតសំខាន់ លើការផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់ វីតាល់ជានិច្ចកាល តែងតែខិតខំអភិវឌ្ឍជាប្រចាំ លើប្រណិតភាពថ្មី ប្លែកចម្លែកអាម្មណ៍ ភាពច្នៃប្រឌិត ទាន់សម័យ និងភាពងាយស្រួល ដើម្បីឱ្យសមស្រប តាមតម្រូវការប្រើប្រាស់ របស់អតិថិជន នាពេលបច្ចុប្បន្ន»។

យុទ្ធនាការផ្សព្វផ្សាយកេសថ្មីនេះ នឹងមាននៅតាមផ្ទាំងប៉ាណូ និង ប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនទូទាំង ប្រទេសបានស្គាល់រូបរាងកេសដ៏ ល្អអស្ចារ្យមួយនេះ ។

គួរបញ្ជាក់ផងដែរថា «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើរហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel Studio ដោយមានការ ចូលរួមសម្ដែង ពីតារាភាពយន្តហូលីវូដ ជាច្រើនរូប ហើយរឿងនេះនឹងចាក់បញ្ចាំងជាផ្លូវការ តែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ទីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021ខាងមុខនេះតទៅ ៕

To Top