ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យអ្នកវិភាគកុំរវល់ តែវិភាគគ្រួសារសម្ដេច ខណៈមុខសញ្ញាផ្សេងអត់បានវិភាគ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងធ្វើឲ្យក្រុមអ្នកវិភាគរវល់តែវិភាគក្រុមគ្រួសារសម្ដេច ហើយមុខសញ្ញាផ្សេងៗ អត់បានធ្វើការវិភាគ ព្រោះ សម្ដេច ល្បីដោយសារតែវិភាគពីពួកបរទេស។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា បើក្រុមអ្នកវិភាគ គិតតែវិភាគពីសម្ដេច ឲ្យពួកអ្នកឯងរវល់តែវិភាគរឿង សម្ដេចចុះ ។

សម្ដេចតេជោ មានប្រសាសន៍ថា «គ្រាន់តែខ្ញុំ ពរចៅទី២១ វាយកទៅវិភាគតាមវិទ្យុ ចឹងទេពីថ្ងៃសៅរ៍ ខ្ញុំបង្ហោះកូនរបស់ខ្ញុំ ហើយខ្ញុំមានចៅទី២២ នាក់ ។ កូននិងកូនបង្កើត១០នាក់ទៀត បូកខ្ញុំ ថែមទៀត ចឹងអ្នកឯងគិតតែរឿងវៃ ហ៊ុន សែន មួយទៅ រួចហើយ មុខសញ្ញា ដ៏ទៀត អត់បានគិតទេ»។

សម្ដេចតេជោបន្ដថា អ្នកខ្លះគិតតែជេរសម្ដេច ខណៈសម្ដេចថា ល្បីដោយសារមានគេជេរ ។ សម្ដេចរំលឹកថា កាលពេលមុន គ្មានអ្នកណាស្គាល់សម្ដេចទេ ប៉ុន្ដែដោយសារព័ត៌មានបរទេស និយាយច្រើនធ្វើឲ្យសម្ដេច ល្បីឈ្មោះដល់សព្វថ្ងៃ ៕

To Top