ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្រតិកម្មខ្លាំងចំពោះ អនុរដ្ឋមន្រ្តីការពារប្រទេស វៀតណាមមួយរូប ជុំវិញការលើកឡើងពីកម្ពុជា ជាប្រទេសនាំជំងឺឆ្លង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះ លោកHoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដែលបានលើកឡើងថា ជំងឺកូវីដ១៩ នឹងហូរពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ ។

ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនអាចទទួលយកមិនបាន ទេនូវការលើកឡើងរបស់ ឧត្តមសេនីយ៍ វៀតណាមមួយរូបនេះ» ៕

To Top