បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានធ្វើការបាញ់បង្ហោះមីស៊ីលការពារ ដែនអាកាសរបស់ខ្លួន កាលពីថ្ងៃម្សិលមិញដែលជាផ្នែក មួយនៃសមយុទ្ធយោធានៅកណ្តាលទីក្រុង Natanz ដែលជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។
ប្រភពដដែលបានសរសេរទៀតថាមីស៊ីល បានបាញ់បង្ហោះរំលងទីក្រុងដើម្បីបង្ហាញ ពីការវាយលុកណាមួយមកលើទីតាំងនុយក្លេអ៊ែរ របស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុង Natanz ដែលវាមិនត្រូវបាន ប្រកាសទុកជាមុនឡើយរហូតដល់មានការថ្លែងការណ៍ តាមទូរទស្សន៍ដោយអជ្ញាធរ។
មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអ៊ីរ៉ង់បានបញ្ជាក់ប្រាប់សារព័ត៌មានថាសមយុទ្ធយោធានេះបានធ្វើឡើងដោយមានទំនួល ខុសត្រូវយ៉ាងខ្លាំងនឹងមិនមានការប៉ះពាល់ ដល់មជ្ឈដ្ឋានជុំវិញឡើយ ហើយក៏មិនមានអ្វីដែលត្រូវឲ្ យព្រួយបារម្ភខ្លាំងនោះដែរ។
គួរឲ្យដឹងដែរថាមុនសេចក្តីថ្លែងការណ៍នេះ បន្តិចទីភ្នាក់ងារសារព័ត័មានអីរ៉ង់បានសរសេរថាមានការផ្ទុះ ដ៏សំបើមមួយនៅពីលើទីក្រុង Natanz ដែលភ្លាមៗគ្មានអជ្ញាធរណាម្នាក់បានចេញមកពន្យល់ អំពីហេតុការណ៍នេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី