ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលសម្តេច បានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ» គឺមិនមែនសំដៅលើឈ្មោះសម្តេចនោះទេ កុំយល់ច្រឡំ គឺសំដៅទៅលើ ប្រទេសរាជានិយម។

ក្នុងន័យនេះ សម្តេចបានលើកឡើង ពីមនុស្សល្បីឈ្មោះរបស់ខ្មែរ កាលពីរាប់ពាន់ឆ្នាំមុនផងដែរ គឺតេជោយ៉ត តេជោដុំឌិន ជាដើមដែលមានប្រវត្តិ នៅតំបន់នេះតែម្តង៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
