ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឥឡូវចេញនាង អប្សរាក្បាល ត្រងោល (Video)

ភ្នំពេញ ៖ សកម្មភាពរបស់កញ្ញា សេង ធារី ដែលជាអ្នកចេះខាងច្បាប់ និងការពារសិទ្ធិមនុស្សដែលស្លៀកឈុតនាងអប្សរាចូលរួមសវនាការ ហាក់ប្រាកចាក់ពីចំណេះដឹងរបស់ខ្លួនធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរដ៏ល្អផូផង់នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញមតិបែបហួសចិត្តថា ចេញនាងអប្សរាក្បាលត្រងោលណាមកទៀតហើយ ។

ហាក់ហួសចិត្ត នឹងសកម្មភាពមិនសមកាលៈទេសៈរបស់កញ្ញា សេង ធារីនេះ សម្តេចតេជោ ឱកាសត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១បានមានប្រសាសន៍ថា “ហើយចេញមកឯណាទៀត នាងអប្សរាក្បាលតាងោល” ។

កញ្ញា សេង ធារី កាលពីថ្ងៃ៧ ធ្នូ ត្រូវដល់ពេលកំណត់នៃការសវនាការពាក់ព័ន្ធសំណុំរឿង រួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ (វិលចូលស្រុកលោក សម រង្ស៊ី) ជាមួយអតីតសកម្មជនអតីតបក្សសង្រ្គោះជាតិ៤២នាក់ផ្សេងទៀត ប៉ុន្តែនេះ ត្រូវលើកពេលទៅថ្ងៃ១៨ ធ្នូវិញ ដោយសារ កញ្ញាបានកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរា មិនសមកាលៈទេសៈតាមបទបញ្ជាផ្ទៃក្នុង ៕

To Top