ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មន្រ្តីក្រុមប្រឆាំងមួយចំនួន មានឪពុក ម្ដាយ ជាជនជាតិវៀតណាម ហើយខ្លួនគ្រាន់តែបានកើតនៅលើទឹកដីកម្ពុជា បែរជាមកជេ លាបពណ៌សម្ដេចជា «យួន» ទៅវិញ។
ថ្លែងក្នុងឱកាស ចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា «ខ្លួនឯងនឹងជាតិសសន៍វៀតណាមទេ តែមកជេឯងថា រៀតណាម! ខ្លះវៀតណាមសុទ្ធតែម្ដង វៀតណាមទាំងឪ វៀតណាមទាំងម៉ែ គ្រាន់តែមកកើតនៅស្រុកខ្មែរ តែនៅក្នុងបក្សប្រឆាំង ហើយមកជេឯងសុទ្ធតែ យើងជា ”យួន” ។
សម្ដេចបន្តថា «ដល់ចឹងវាពិបាកដែរ លាភពណ៍ឱ្យគ្នា ឥលូវជនជាតិអ្វីមិនសំខាន់ទេ សំខាន់រួមគ្នាធ្វើការ ប៉ុន្តែតំណែងកំពូលៗ គឺតម្រូវឱ្យមានសញ្ជាតិតែមួយទេ»។
ជាមួយគ្នានេះសម្ដេចតេជោ បានផ្ដាំទៅកាន់ក្រុមប្រឆាំងថា «បើពួកគេហ៊ានចូលមកកម្ពុជា ធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញ មានតែដាក់តែប៉ុណ្ណឹង…ទិដ្ឋភាពផ្លូវច្បាប់ និងទិដ្ឋភាពកម្លាំងប្រដាប់អាវុធ អានឹងរឿងមួយផ្សេងទៀត ព្រោះសភាពការណ៍កាន់តែលិចផុងជ្រៅទៅៗ ហើយ ព្រោះជេដល់ព្រះមហាក្សត្រ ប្រកាសរំលាយចោលរាជានិយម បង្កើតសាធារណរដ្ឋ»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
