ភ្នំពេញ ៖ នៅម៉ោងប្រមាណជា ៩និង២០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានអគ្គិភ័យមួយ បាននិងកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បន្ទាប់មានពីកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់ ។ ចំពោះមូលហេតុ នៃការឆេះនោះមិនទាន់ដឹងទេ។
នេះជាករណីទី២ហើយ ក្នុងរយៈពេលតែមួយព្រឹកថ្ងៃ១០ធ្នូនេះ កើតឡើងនៅភ្នំពេញ ដោយករណីទី១ ឆេះផ្ទះពលរដ្ឋ នៅមុខក្រសួងការពារជាតិ ម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
