ព័ត៌មានជាតិ

អគ្គិភ័យ ២ករណីផ្សេងគ្នា ឆេះផ្ទះពលរដ្ឋ ១០០ខ្នង

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងគ្រោះអគ្គិភ័យកើតឡើងនៅ ២កន្លែងផ្សេងគ្នា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឆាបឆេះផ្ទះប្រមាណជា ១០០ខ្នងផ្ទះ ។ ដូច្នេះលោកបានអំពាវនាវឲ្យ ពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

សូមបញ្ជាក់ថា ករណីទី១-នៅម៉ោងប្រមាណជា ៦ព្រឹកថ្ងៃនេះ ឆេះផ្ទះពលរដ្ឋនៅមុខក្រសួងការពារជាតិ ម្តុំបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ករណីទី២- នៅម៉ោងប្រមាណជា ៩និង២០នាទីព្រឹកថ្ងៃដដែល ឆេះផ្ទះប្រជាពលរដ្ឋនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ៕

To Top