ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ ចំនួន១៣នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

ភ្នំពេញ ៖ នគរបាលខណ្ឌបឹងកេងកង កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានចាប់ និង បញ្ជូន ជនសង្ស័យចំនួន ១៣ នាក់ ដែលជាមុខសញ្ញប្រើប្រាស់គ្រឿងញៀន និង ចែកចាយថ្នាំងញៀន ទៅកាន់តុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ប្រព្រឹត្តនៅ ចំណុច ទីតាំងដីឡូគ្មាន លេខផ្លូវ១៩៩ កែង៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីអាធ្រាត ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ។

សមត្ថកិច្ចនគរបាល ខណ្ឌបឹងកេងកងបានអោយដឹងថា ជនសង្ស័យទាំង១៣ នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ ណៃ ដា វីត ភេទ ប្រុស អាយុ ៣១ ឆ្នាំ , ទី២- ឈ្មោះ ជួន ញ៉ាន ភេទ ប្រុស អាយុ៣៦ ឆ្នាំ, ទី៣- ឈ្មោះ អ៊ឹម សុភ ក្ត្រ័ ភេទ ប្រុស អាយុ ២២ ឆ្នាំ , ទី ៤- ឈ្មោះ ឆ ន់ ឡាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ , ទី ៥- ឈ្មោះ ជូ សំអន ភេទ ប្រុស អាយុ៤២ ឆ្នាំ, ទី ៦- ឈ្នោះ សុខ តុង ភេទប្រុស អាយុ២៩ ឆ្នាំ, ទី ៧- ឈ្មោះ ជាង រតនា ភេទ ប្រុស អាយុ៣០ឆ្នាំ , ទី ៨- ឈ្មោះ ឈួន សម្បត្តិ ភេទប្រុស អាយុ ៣៦ ឆ្នាំ , ទី ៩- ឈ្មោះ មាស មិន ភេទ ប្រុស អាយុ១៨ឆ្នាំ , ទី១០- ឈ្មោះអ៊ុក ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ, ទី ១១- ឈ្មោះ វីរនី ខារ៉ាន់ ភេទ ប្រុស អាយុ ៣១ ឆ្នាំ, ទី ១២- ឈ្មោះ ផល តឿ ភេទ ប្រុស អាយុ ២៨ឆ្នាំ, និង ទី ១៣- ឈ្មោះ ប៊ូ មុល ភេទ ប្រុស អាយុ ២៨ ឆ្នាំ ។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចកើតហេតុខាងលើ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានគ្រឿងញៀន ចំនួន ១០ កញ្ចប់ តូច ព្រមទាំងឧបករណ៍ ប្រើប្រាស់ គ្រឿងញៀន មួយ ចំនួន ម៉ូតូ ម៉ាកគុប សេរី ចាស់ ចំនួន ១ គ្រឿង៕

ដោយ រស្មី អាកាស


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top