នយោបាយ

លោក សយ សុភាព បង្ហាញរចនាសម្ព័ន្ធ នៃយុទ្ធសាស្រ្ត កលល្បិចរបស់ក្រុមភ្នែក៥ វាយចិន-ខ្មែរ (Video)

ភ្នំពេញ៖ ក្រោយពីការ តាមដានយ៉ាងយកចិត្តទុកដាក់ ទៅភូមិសាស្រ្តនយោបាយ ជាពិសេសទៅលើតំណាង ប្រទេសភ្នែកទាំង៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់) លោក សយ សុភាព ប្រធានសមាគមសារ ព័ត៌មានកម្ពុជា-ចិន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញអំពីរចនាសម្ព័ន្ធ សង្ខេបនូវយុទ្ធសាស្រ្តពី កលល្បិចរបស់ក្រុមភ្នែក៥ សម្រាប់វាយប្រហារចិន-ខ្មែរ។

នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៤ ធ្នូ លោកថ្លែងថា “ខ្ញុំសាកល្បងរៀបចំសង្ខេប នូវយុទ្ធសាស្ត្រ និងអង្គការចាត់តាំងជូនបងប្អូន ដែលនិយមតាមដានព័ត៌មាន ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងកលល្បិច របស់ក្រុមភ្នែក៥ វាយ ចិន និងខ្មែរ” ។ ខ្ញុំមិនរាប់បញ្ចូលប្រព័ន្ធឃោសនាធំៗ របស់ ប៊ីលឌើប៊ើកទេ ដែលជាអ្នកវៃមុន ហើយប្រព័ន្ធឃោសនាពួកគេ ជាភាសាខ្មែរយកមកបន្ទរ” ។

បើតាមលោក សយ សុភាព ធ្លាប់លើកឡើងថា ពួកប្រទេស អឺរ៉ុប កាលពីប៉ុន្មានរយឆ្នាំកន្លងទៅ បានផ្លាស់ប្តូរគ្នា ដើរដាក់អាណានិគម លើប្រទេសទន់ខ្សោយ និងហែកដីប្រទេសអាណានិគម ស្រេចតែចិត្តរបស់ពួកគេ ។ ដោយសតវត្សទី២០ កន្លងទៅ លេចចេញអាមេរិក និងសូវៀត ប្រជែងគ្នាត្រួតពិភពលោក ។ ទីចុងបំផុត អាមេរិកឈ្នះ ហើយពួកអឺរុបក្លាយជារណបអាមេរិក និងកូនជឹងរបស់អាមេរិក។ ឥឡូវនេះសតវត្សទី២១ លេចចេញប្រទេសចិន តំណាងអាស៊ី ជាមហាអំណាចមកប្រកួត ជាមួយអាមេរិក ហើយទំនងជាអាចឈ្នះ ទើបធ្វើឲ្យពួកគេភ្ញាក់ខ្លួន ហើយប្រឹងប្រឆាំង កំទេចចិន និងមហាមិត្តរបស់ចិន មិនឲ្យលើសខ្លួន ។

លោកបញ្ជាក់ទៀតថា ពួកគេ តាមរយៈ G7 បានបង្កើត 3B(Build Back Better World) Indo-Pacifi និង AUKUS។ ទាំងអស់នេះចេញមកពីក្រុមប្រទេសភ្នែក៥ (អង់គ្លេស អាមេរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់)។ ប្រទេស៥នេះ និយាយភាសាអង់គ្លេសតែមួយ ហើយធ្លាប់ក្រោមការគ្រប់គ្រង អង់គ្លេសទាំងអស់ ៕

To Top